ខ្លាចអំណាចមេល្បែង ឬខ្លាចបទបញ្ជាប្រមុខរាជរដ្ឋាភិបាល?
«ខ្លាចអំណាចមេល្បែង ឬខ្លាចបទបញ្ជាប្រមុខរាជរដ្ឋាភិបាល?»តើមេខ្លោងបនល្បែងទូបាញ់ត្រីខ្នាតយក្សមួយកន្លែងមានអំណាចនិងឥទ្ធិពលធំមិនធម្មតាទេមើលទៅទើបហ៊ានបើកល្បែងស៊ីសងទូបាញ់ត្រីខ្នាតយក្សនិងល្បែងគ្រប់ប្រភេទទៀតបង្កប់ក្នុងផ្សារអេអនមួយជាន់ទីបីស្គើននិងបទបញ្ជារបស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ភ្នំពេញ៖អំណាចមេខ្លោងបនល្បែងទូបាញ់ត្រីខ្នាតយក្សមួយនេះជានរណាមានអំណាចនិងឥទ្ធិពល ធំមិនធម្មតាធំជាងលោក ហូរ ម៉េងហួន អធិការនិងធំជាងលោកអធិបាលខណ្ឌ ចំការមនហើយមើលទៅ ទើបហ៊ានបើកទូបាញ់ត្រីស្មាតយក្សដុសស្លែនិងល្បែងគ្រប់ប្រភេទទៀតបង្កប់ក្នុងផ្សារទំនើបអេអនមួយស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាឪអាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងកំពុងគៀងគក្រុមញៀនល្បែងទាំងពលរដ្ឋខ្មែរ និងជនជាតិជម្រុះពូជសាសន៍ សម្រុកចូលមកចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតច្បាប់ទាល់តែសោះ។
មហាជនពលរដ្ឋរងចាំមើលថាលោក ហួរ ម៉េងហួនអធិការនគរបាលខណ្ឌចំការមននិងលោកអភិបាលខណ្ឌចំការមន និងជាគណៈបញ្ជាការឯកភាព នឹងមានចំណាត់ការបង្រ្កាបមេខ្លោងបនល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសទូបាញ់ត្រីខ្នាតយក្សដុះស្លែជ្រកក្រោមដំបូលផ្សារទំនើបអេអនមួយនៅជាន់ទីបីដ៏មានអំណាចនិងឥទ្ធិពលដែរឬយ៉ាងណា?ឬខ្លាចអំណាចមេខ្លោងបនល្បែងជាងខ្លាចអនុសាសន៍របស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត។
សូមបញ្ជាក់ផងដែថាកន្លងមក ស្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម អភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់បំផុតនិងប្រគល់ ដាវអាជ្ញាសឹកដ៏មុតជ្រួចចែងចាំង ដល់ នគរបាល ស្នងការនិងអភិបាលរាជធានីទូទាំង 25 ខេត្តក្រុងអោយយកចិត្តទុកដាក់បង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ទូរទាំងប្រទេសយ៉ាងណាក្ដី ក៍ដូចជាគ្មានប្រសិទ្ធភាពដែរ។ព្រោះមន្រ្តីមួយចំនួននៅក្នុងខណ្ឌសង្ស័យថា កំពុងទទួលបានផលប្រយោជន៍ពីក្រុមមេក្លោងបនល្បែងទាំងនោះហើយមើលទៅ ទើបទុកអនុសាសន៍ និងប្រសាសន៍របស់ថ្នាក់ដឹកនាំ ត្រឹមតែមួយផ្សែងបារី។រីឯគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានដាក់ចេញ បានប្រែក្លាយទៅជាស្រមោល និងជាទ្រឹស្តីប៉ុណ្ណោះ។
ជាចុងក្រោយពលរដ្ឋមហាជនទទូចស្នើសុំដល់ឯកឧត្តម ជូន ណារិន អគ្គស្នងការរងនគរបាលជាតិរាជធានីភ្នំពេញជាពិសេសពលរដ្ឋមហាជនទទួចស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃខណៈអភិបាលរាជធានីភ្នំពេញនិងជាគណៈបញ្ជាការឯកភាពក្រុងមេត្តាដាក់មន្ត្រីអធិការកិច្ចស្រាវជ្រាវវែកមុខមេខ្លោងបនល្បែងទូបាញ់ត្រីខ្នាតយក្សនិងល្បែងស៊ីសងគ្រប់ប្រភេទទៀតបង្កប់ក្នុងផ្សារទំនើបអេអនមួយនៅជាន់ទីបីស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបានផងចុះ។
នៅថ្ងៃទី 19 ឧសភា ឆ្នាំ 2026 បណ្ដាញសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ហួរ ម៉េងហួនអធិការនគរបាលខណ្ឌ ចំការមន ដើម្បីជម្រាបជូនលោកថានៅក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងមានល្បែងស៊ីសងទូបាញ់ត្រីខ្នាតយក្សដុះស្លែបង្កប់ក្នុងផ្សារទំនើបអេអនមួយនៅជាន់ទីបីលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាក្នុងផ្សារអេអនគេឲ្យដាក់ទូរបាញ់ត្រីដែរចាំឱ្យកម្លាំងចុះទៅពិនិត្យមើល ចំណែកលោក គៀងល័ក្សអភិបាលខណ្ឌចំការមនអង្គភាពសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោកតាមរយៈតេឡេក្រាមដើម្បីជម្រាបជូនលោកអំពីទូបាញ់ត្រីខ្នាតយក្សបង្កប់ក្នុងផ្សារទំនើបហេអនមួយជនទីបីលោកបានត្រឹមចូលមើលតែមិនឆ្លើយតប។ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយរិះគន់នៅក្នុងន័យស្ថាបនាមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណាឡើយអង្គភាពសារព័ត៌មានយើងនិងរង់ចាំការបកស្រាយបំភ្លឺនៅរល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។។









Post a Comment